សុបិន​ឃើញ​សិច​មានន័យ​យ៉ាងណា​ដែរ​?

ប្រសិនបើ​សុភាពនារី​ទាំងឡាយ​យល់សប្តិ​ឃើញ​រឿង​លើ​គ្រែ​នោះ​មិនមែន​ មានន័យថា អ្នក​កំពុងតែ​ចង់​ក្នុង​រឿង​អាសគ្រាម​ឡើយ ។ ប៉ុន្តែ​ការ​យល់សប្តិ ឃើញ​បែប​នេះ​អាច​ដោយសារតែ​អារម្មណ៍​របស់​អ្នក​ចង់​ប្រាប់​អ្វី​ម្យ៉ាង​ដល់​ អ្នក​ក៏​ថា​បាន ។



​១-​​ឃើញ​មាន​សិច​ជាមួយ​ជន​ល្បី

​ការ​យល់សប្តិ​ឃើញ​បែប​នេះ​មានន័យ​ថា អ្នក​កំពុងតែ​មាន​អារម្មណ៍​មួយ ចង់​ល្បីឈ្មោះ ចង់​លេចធ្លោ ចង់ឱ្យ​មាន​គេ​ស្គាល់​អ្នក ។ សង្ស័យ​ជា​អំឡុង​ពេល​នេះ រាសី​ធ្លាក់់ មិត្តភក្តិ​លែង​រាប់រក​ទេ​ដឹង​បាន​ជា​បណ្តាលឱ្យ​អារម្មណ៍​យល់សប្តិ​ឃើញ​បែប​ នេះ​នោះ ។​

​​២-​យល់សប្តិ​ឃើញ​មាន​សិច​ជាមួយ​អតីត​សង្សារ​​​​

​​ការ​យល់សប្តិ​ឃើញ​បែប​នេះ មិនមែន​មានន័យថា អ្នក​ចង់​វិលត្រឡប់​ទៅ រក​បុរស​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ខូចចិត្ត​ស្អិត​ទ្រូង​ម្នាក់​នោះ​ឡើយ ។ ប៉ុន្តែ​អ្នក​កំពុងតែ ត្រូវការ​អ្វី​ម្យ៉ាង​ដែល​គេ​ធ្លាប់​ប្រគល់ឱ្យ​អ្នក ដែល​សម្រាប់​ពេល​នេះ​នៅ​មិនទាន់ មាន​អ្នកណា​ឱ្យ​អ្នក​នៅ​ឡើយ​ទេ ។​

​៣-​យល់សប្តិ​ឃើញ​មាន​សិច​ជាមួយ​បុរស​ប្លែក​មុខ​
​អ្នក​ចង់​បំពេញ​អ្វី​ម្យ៉ាង​ឱ្យ​ជីវិត ប៉ុន្តែ​អ្នក​នៅ​មិនទាន់​ដឹង​ថា វា​គឺជា​អ្វី​ធ្វើ​ឱ្យ អំឡុង​ពេល​នេះ​អ្នក​មាន​ការច្របូកច្របល់​នឹង​ការចង់បាន​របស់​ខ្លួន​ឯង​ជា​ ខ្លាំង ។ ដូច្នេះ​សូម​ប្រញាប់​ស្វែងរក​ការចង់បាន​របស់​ខ្លួន​ឯង​ឱ្យ​បាន​ឆាប់​នោះ​ បុរស​ប្លែក មុខ​ក្នុង​សុបិន្ត​ក៏​នឹង​បាត់​ទៅ​ដោយ​ឯងៗ ។​


​​៤-​យល់សប្តិ​ឃើញ​មាន​សិច​ជាមួយ​ចៅហ្វាយ​ខ្លួន​​​

សង្ស័យ​ថា​អំឡុង​ពេល​នេះ​អ្នក​បាក់​ទឹកចិត្ត​រឿង​អ្វីមួយ ក៏​មិន​ចង់​គិត​ខ្លួនឯង សម្រេចចិត្ត​ខ្លួងឯង អ្នក​ចង់​ឱ្យ​មាន​អ្នកណា​ម្នាក់​មក​ជួយ​ប្រាប់​អ្នក​ថា ត​ទៅ​គួរតែ ធ្វើ​យ៉ាងនេះ ឬ​យ៉ាងនោះ​ទើប​ល្អ ។​

Comments

Popular posts from this blog

៤ក្បាច់ អូរ៉ាល់​​​សិច​​ដោយ​ប្រើមាត់​ ធ្វើ​ឲ្យ​គូស្នេហ៍​សុខ​ស្រួលដល់កំពូល

របៀបទស្សន៍ទាយ តាមការមើលប្រជ្រុយជាក់ស្តែងទាំង ១៤ នៅលើមុខ